រាជធានីភ្នំពេញ,ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤៖ សមាគមក្រុមការងារ១០០រាត្រី ចេញសេចក្ដីថ្លែងការណ៍ ស្ដីពី កម្ពុជា-ឡាវ-វៀតណាម លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV។ ដោយហេតុថាមានមតិសាធារណៈអំពីភាពចលាចលពាក្យចរចាមរាម “ការកាត់ទឹកដីកម្ពុជា ០៤ ខេត្តឱ្យទៅវៀតណាម ” កើតចេញពីកិច្ចសហប្រតិបត្តិការការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម។
ករណីនេះពុំមែនជាការកាត់ទឹកដីខេត្តនៃប្រទេសកម្ពុជាទៅឱ្យវៀតណាមនោះទេ ឬពុំមែនខ្លឹមសារពាក់ព័ន្ធនឹងឥណ្ឌូចិននោះឡើយ។ សូមពុកម៉ែបងប្អូនសិក្សាស្រាវជ្រាវពីទិន្នន័យ និងមូលដ្ឋានឱ្យបានច្បាស់លាស់ ជៀសឱ្យផុតពីការបំផុសព័ត៌មានដែលមិនច្បាស់ការណ៍ បង្ករភាពចលាចលក្នុងសង្គម។
សហភាពអង្គការសង្គមស៊ីវិល និងបណ្ដាអង្គការ-សមាគម ព្រមទាំងសហគមន៍មូលដ្ឋាន ដែលជាសមាជិក សូមប្រកាសចេញថ្លែងការណ៍ជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយថ្កោលទោសចំពោះជនណាដែលញុះញង់ និងបំភ្លៃការពិតថាកិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដី៕